ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សៀវភៅសិក្សាគោលបារាំងដល់គ្រឹះស្ថានសិក្សា ដែលអនុវត្តកម្មវិធីថ្នាក់ពីរភាសា បារាំង-ខ្មែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបង្រៀន និងរៀន បង្កើនប្រសិទ្ធភាពសិក្សាភាសាបារាំង។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ អគាររដ្ឋបាលថ្មី៕