ពិធី​ប្រគល់ ទទួល​សៀវភៅ​សិក្សា​គោល​ភាសា​បារាំង​ដល់​គ្រឹះស្ថាន​សិក្សា ដែល​អនុវត្ត​កម្មវិធី​ថ្នាក់​ពីរ​ភាសា​ បារាំង-ខ្មែរ


ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រគល់​សៀវភៅ​សិក្សា​គោល​បារាំង​ដល់​គ្រឹះស្ថាន​សិក្សា ដែល​អនុវត្ត​កម្មវិធី​ថ្នាក់​ពីរ​ភាសា​ បារាំង-ខ្មែរ ដើម្បី​​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​បង្រៀន និង​រៀន បង្កើន​ប្រសិទ្ធភាព​សិក្សា​ភាសា​បារាំង។​

ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​​ថ្ងៃ​ពុធ ១៤​រោច ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ អគារ​រដ្ឋបាល​ថ្មី​៕