លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និបាតបូកសរុបការ ងារ ឆ្នំា២០១៨ និងលើកទិសដៅការងារ ឆ្នំា២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និបាតបូកសរុបការ ងារ ឆ្នំា២០១៨ និងលើកទិសដៅការងារ ឆ្នំា២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នំាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នំា២០១៩ ។

សន្និបាតនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនំាជារដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គ នាយក រង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និង មន្ត្រី នៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក ជំទាវ ជា ភ្ញៀវ កិត្តិយស ដែលអញ្ជើញ មកពីស្ថាប័នរដ្ឋ ផ្សេងៗ ជាច្រើនផង ដែរ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ សន្និបាទនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និង បូកសរុប លទ្ធផល ការងារ ដែល ក្រសួង បាន សម្រេចក្នុងឆ្នាំ២០១៨ កន្លងមក និងដាក់ ចេញ នូវ វិធានការណ៍ ទិស ដៅ ថ្មីៗ ស ម្រាប់ អនុវត្តបន្ត ក្នុងឆ្នាំ ២០១៩ ដើម្បី បំពេញ ការងារជូន រាជរដ្ឋាភិបាល និង បំរើ ប្រជាជន លើវិស័យការងារទំនាក់ទំនង សម្រប សម្រួល ជាមួយ រដ្ឋសភា ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារ អធិការកិច្ច ការទទួល និង ដោះ ស្រាយ បណ្តឹង នានា សំដៅ រួម ចំណែក ពង្រឹង អភិបាលកិច្ច ល្អ ដែលជា ឧត្តម ប្រយោជន៍របស់ សង្គម ជាតិ ទាំងមូល។

ជាទីបញ្ចប់លោកជំទាវបានសំណូមពរឲ្យអង្គសន្និបាតពិភាក្សាឲ្យបានផុលផុស ដើម្បីយកមតិរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីមកធ្វើជាធាតុចូលក្នុងការពង្រឹងស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។