សម្តេចភក្តី សាយ ឈុំ អញ្ជើញជា អធិបតី និងថ្លែងសុន្ទរកថាបិទសន្និបាទបូកសរុបការងារយុវជនគណបក្ស


រសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបិទអង្គសន្និបាទបូកសរុបការងារយុវជនគណបក្សឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩…. នៅទីស្នាក់ការកណ្តាលគណបក្ស ដែលមានទីតាំងបណ្តោះអាសន្នស្ថិតក្នុងបរិវេណ នៃទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕