ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន និងចម្រើនព្រះជន្ម ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន និងចម្រើនព្រះជន្ម ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ។

ពិធីបុណ្យនេះបានប្រារព្វធ្វើនៅគេហដ្ឋាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប នាព្រឹកថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅឃុំព្រែកខ្សាយ”ក” ស្រុកពាមរ៍ ខេត្តព្រៃវែង ។

ក្នុងឱកាសនោះ ឯកឧត្តមបបាននាំយកបច្ច័យចំនួន ២.០០០.០០០ រៀល ដើម្បីចូលរួមក្នុងពិធីបុណ្យ ។