អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ផ្តល់ជូនកងកម្លាំងការពារព្រំដែនគោកវរៈ៣០៣ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ


ខេត្តមណ្ឌលគិរី៖ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ខាងមុខនេះ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ អមដំណើរដោយលោក ឈឹម កាន អភិបាលរងខេត្ត លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត លោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកងកម្លាំងការពារព្រំដែនគោកវរៈ៣០៣ ស្ថិតនៅប៉ុស្តិ៍បាតឹង ក្នុងភូមិអូរណា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។