រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីសូត្រមន្តចំរើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចំរើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
គ.ស២០១៩ ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង,ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវឈឹម ស្រីមុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុម
ប្រឹក្សាខេត្ត,អភិបាលរងខេត្តនិងមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោកយាយជី តាជីយ៉ាងច្រើនកុះករ។

បន្ទាប់ពីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួចមក ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍
សំណេះសំណាលដោយបានបញ្ជាក់ថាៈ ខេត្តកំពង់ឆ្នាំងតែងតែប្រារព្វធ្វើពិធីនេះជារៀងរាល់ឆ្នាំដោយមានការចូលរួមពីមន្រ្តីរាជការ សាលាខេត្ត អង្គភាពជុំវិញខេត្តនិង មន្រ្តីរាជការ ក្រុងកំពង់ឆ្នាំងមានការបន់ស្រន់ និង រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាក្ខ័ន្ធ ជីដូនជីតា បុព្វការីជន និង បងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងយុទ្ធ ជនយុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន ថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់
ថ្នាក់ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលបាន រូមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលថ្មីៗ ជាច្រើនរហូតដល់បច្ចុប្បន្ននេះចូលរួមចំណែក យ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និង យុទ្ធចតុកោណរបស់រាជរដ្ឋា
ភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ឯកឧត្តម អភិបាលខេត្តក៏ បានបួងសួងដល់គុណ
បុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិ
ក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហា
ប្រសើរ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្នុងខេត្តទាំងអស់សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

នៅចុងបញ្ចប់លោកជំទាវប្រធានក្រុមប្រឹក្សាឯក
ឧត្តមអភិបាលខេត្តនិងលោកជំទាវបាននិងមន្រ្តីរាជការទាំងអស់បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន៤១អង្គផងដែរ៕