សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយអគារសិក្សាជាច្រើនខ្នងនៅខេត្តស្វាយរៀង


នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មុនពេលចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តស្វាយរៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលជួបសំណេះសំណាលជាមួយក្មួយៗចៅៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅ “សាលាបឋមសិក្សាព្រះសីហនុ ” ខេត្តស្វាយរៀង។ ដោយមើលឃើញសេចក្តីត្រូវការចាំបាច់របស់ក្មួយៗនិងចៅៗសិស្សានុសិស្សនៅទីនោះ សម្តេចតេជោ និងបានសំរេចផ្តល់អគារសិក្សាថ្មី ១ខ្នងកំពស់២ជាន់ មាន២០បន្ទប់ រួមទាំងធ្វើរបង និងក្លោងទ្វារសាលាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តទៅសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅ “វិទ្យាល័យស្វាយរៀង” ដែលនៅទីនោះសម្តេចតេជោ បានសំរេចផ្តល់អគារសិក្សាថ្មី ១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់ និងរួមទាំងធ្វើរបង ក្លោងទ្វារ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានផ្តល់ជូនសាលាគរុកោសល្យនូវអគារ១ខ្នង៣ជាន់១៥បន្ទប់ផ្ទះសម្រាប់គរុសិស្ស១ខ្នង២ជាន់មាន១០បន្ទប់ និងទីចាត់ការមួយខ្នង ៣បន្ទប់។ ទោះបីបានកសាងច្រើនហើយក៏ដោយ ក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយដែលតម្រូវឱ្យយើងខិតខំរួមគ្នាបន្តកសាងតទៅទៀតទើបតាមទាន់កំណើនសិស្ស។
សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់ក្មួយៗ និងចៅៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវតែចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទដើម្បីអនាគតល្អ៕

15094460_1343070082401774_8175712068706593635_n

15078891_1343069949068454_8083768126952309279_n

15055832_1343069745735141_902037142784425660_n

15037100_1343069755735140_934628673042889780_n