រសៀលនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបប្រធានសភាតំបន់វាឡូនៀ-ប្រ៊ុយសែល


ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានទទួលជួប លោក Philippe Courard ប្រធានសភាតំបន់វាឡូនៀ-ប្រ៊ុយសែល ប្រទេសបែលហ្ស៉ីក ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួង៕