ពិធី​បិទ​វគ្គ​បំប៉ន​ស្ដី​ពី​ការ​អនុវត្ត​សាកល្បង​កម្មវិធី​សិក្សា​លម្អិត​សម្រាប់​មត្តេយ្យសិក្សា​សហគមន៍​ដែល​មាន​លក្ខណៈ​ស្តង់ដារ


រាជធានី​ភ្នំពេញ ៖ ពិធី​បិទ​វគ្គ​បំប៉ន​ស្ដី​ពី​ការ​អនុវត្ត​សាកល្បង​កម្មវិធី​សិក្សា​លម្អិត​សម្រាប់​មត្តេយ្យសិក្សា​សហគមន៍​ដែល​មាន​លក្ខណៈ​ស្តង់ដារ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយបានបង្ហាញ​ពី​របៀប​ប្រើប្រាស់​សម្ភារៈ​​មត្តេយ្យសិក្សា​ឲ្យ​ឆ្លើយតប​ទៅ​នឹង​កម្មវិធីសិក្សា​លម្អិត ​សិក្សា​អំពី​នីតិវិធី បែបបទ​វាយ​តម្លៃ​មត្តេយ្យសិក្សា​សហគមន៍ ដែល​មាន​ស្តង់ដារ។

ពិធី​បិទ​វគ្គ​បំប៉ន​ស្ដី​ពី​ការ​អនុវត្ត​សាកល្បង​កម្មវិធី​សិក្សា​លម្អិត​សម្រាប់​មត្តេយ្យសិក្សា​សហគមន៍​ដែល​មាន​លក្ខណៈ​ស្តង់ដារ នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ពុធ ៦​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ៕