រាជធានីភ្នំពេញ ៖ ពិធីបិទវគ្គបំប៉នស្ដីពីការអនុវត្តសាកល្បងកម្មវិធីសិក្សាលម្អិតសម្រាប់មត្តេយ្យសិក្សាសហគមន៍ដែលមានលក្ខណៈស្តង់ដារ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយបានបង្ហាញពីរបៀបប្រើប្រាស់សម្ភារៈមត្តេយ្យសិក្សាឲ្យឆ្លើយតបទៅនឹងកម្មវិធីសិក្សាលម្អិត សិក្សាអំពីនីតិវិធី បែបបទវាយតម្លៃមត្តេយ្យសិក្សាសហគមន៍ ដែលមានស្តង់ដារ។
ពិធីបិទវគ្គបំប៉នស្ដីពីការអនុវត្តសាកល្បងកម្មវិធីសិក្សាលម្អិតសម្រាប់មត្តេយ្យសិក្សាសហគមន៍ដែលមានលក្ខណៈស្តង់ដារ នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ៕