សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវសៅទី បានអនុញ្ញាតឱ្យក្រុមសិល្បៈករសិល្បៈការនីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាលមកសម្តែងជូននូវរបាំត្រុដិនិងរបាំជូនពរនៅភូមិគ្រឹះរបស់សម្តេច


នៅក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរឯកស័ក ពស២៥៦៣ដែលនឹងឈានចូលមកដល់នៅវេលាម៉ោង ១៥ៈ១២នាទី រសៀលថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងទី១៤ ខែមេសាឆ្នាំ២០១៩ខាងមុខនេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវសៅទី បានអនុញ្ញាតឱ្យក្រុមសិល្បៈករសិល្បៈការនីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាលមកសម្តែងជូននូវរបាំត្រុដិនិងរបាំជូនពរនៅភូមិគ្រឹះរបស់សម្តេចស្ថិតនៅក្នុងខណ្ឌចំការមនរាជធានីភ្នំពេញព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០១៩។

ពិធីនេះ ក៏មានវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា រាជរដ្ឋាភិបាល ទីប្រឹក្សា ជំនួយការ និងមន្ត្រីអគ្គលេខាធិការរដ្ឋានរដ្ឋសភា អញ្ជើញចូលរួម និងគោរពជូនពរសម្តេច និងលោកជំទាវទៅតាមកម្មវិធីពិធីការជាបន្តបន្ទាប់។

ក្នងឱកាសឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីខាងមុខនេះ សូមទេវតាឆ្នាំថ្មីព្រះនាមទុង្សាទេវីសូមជួយប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ជូនសម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវសៅទីហេងសំរិន បុត្រា បុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៌កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ កុំបីអាក់ខានឡើយ។