លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ចែករលែក និងផ្តល់ព័ត៌មានជូនអំពីបញ្ហាពាក់ព័ន្ធនឹងការងារ ភូមិ-ឃុំ មានសុវត្ថិភាព


នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោក ចាប ណុល អភិបាលស្តីទី នៃគណៈអភិបាលស្រុករមាសហែក បានអញ្ជើញចុះជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ចែករលែក និងផ្តល់ព័ត៌មានជូន មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃឃុំដូង និងឃុំអណ្តូងពោធិ៍ អំពីបញ្ហាពាក់ព័ន្ធនឹងការងារ ភូមិ-ឃុំ មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងធនធានធម្មជាតិ នៅសាលាឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក៏បានផ្តល់ដល់សាលាឃុំទាំងពីរ ក្នុងមួយឃុំនូវថវិកាចំនួន ៥០០,០០០៛ ( ប្រាំរយពាន់រៀល ) សម្រាប់រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ និងឧបត្ថម្ភអ្នកចូលរួមទាំងអស់ សរុប ២៦នាក់ ក្នុងម្នាក់ថវិកាចំនួន ៥០,០០០៛ ( ហាសិបពាន់រៀល ) ផងដែរ ៕