គណៈប្រតិភូសភាជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន ជុងហ្គុង អគ្គលេខាធិការសហភាពអន្តរសភា


ក្នុងឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ នៅទីក្រុងដូហា រដ្ឋកាតាពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូសភាជាតិកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន ជុងហ្គុង អគ្គលេខាធិការសហភាពអន្តរសភា ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់កម្ពុជា ដោយផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនលំហរនយោបាយ និងប្រជាធិបតេយ្យ សំដៅធានាឲ្យបាននូវការអភិវឌ្ឍលទ្ធិ
ប្រជាធិបតេយ្យពហុបក្សប្រកបដោយសន្តិភាព និងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសហភាពអន្តរសភា។