ឯកឧត្តមអ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា នៅទីក្រុងដូហា ប្រទេសកាតា


ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តមអ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា នៅទីក្រុងដូហា ប្រទេសកាតា ដែលមានរបៀបវារ:៖

១- កិច្ចពិភាក្សាទូទៅស្តីពី៖ តេីយេីងត្រូវធ្វេីច្បាប់អោយបានកាន់តែល្អប្រសេីរដោយវិធីណា ? ។

២-បទបង្ហាញរបស់ប្រទេសតួគី៖ តួនាទីផ្តល់ព័ត៌មាន និង បច្ចេកវិទ្យា ។

៣- សន្និសីទរួមគ្នារវាងសហភាពអន្តរសភា និងសមាគមអគ្គលេខាធិការសភា ស្តីពី៖ និវានុវត្តន៍ភាពសភា ។