ក្រសួងកិច្ចការនារី និងធនាគារជាតិកម្ពុជា ប្តេជ្ញារួមគ្នា «កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឱ្យបាន៥០% នៅឆ្នាំ២០២៥»។ ប្រសាសន៍លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
នៅក្នុងពិធីនោះ ក៏មានការចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជា ជាមួយក្រសួងកិច្ចការនារី និងអនុស្សរណៈរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានបញ្ជាក់ថា កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី នឹងផ្តល់អត្ថប្រយោជន៍ ០៣ចម្បងៗ គឺ១).បង្កើនការយល់ដឹង ស្តីពីហិរញ្ញវត្ថុដល់ស្រ្តីនៅតាមសហគមន៍ ២).ស្វែងរកមធ្យោបាយសមស្របក្នុងការលើកកម្ពស់ការទទួលបានឥណទានសម្រាប់សហគ្រិនស្រ្តី និង៣).ចូលរួមលើកកម្ពស់សហគ្រិនភាពសម្រាប់យុវតី នៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។
ក្រសួងកិច្ចការនារី និងធនាគារជាតិកម្ពុជា ប្តេជ្ញារួមគ្នា កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឱ្យបាន៥០% នៅឆ្នាំ២០២៥
