កិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គភាពអភិវឌ្ឈន៍ធនធានមនុស្សប្រចាំតំបន់ក្វាងជូធំ ដើម្បីពង្រឹងកិច្ចសហការអោយកាន់តែល្អប្រសើរ


កាលពីថ្ងៃទី២០ ខែវិចិ្ជកា ឆ្នាំ២០១៦ ឯ.ឧ ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា អមដំណើរដោយ ឯ.ឧ សាមេន សុខា និងលោក ឡាំ ប្រុស ទីប្រឹក្សាការងារ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Lee Seung Jong អគ្គនាយកអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ប្រចាំតំបន់ក្វាងជូធំ
– សំណើដល់អង្គភាព HRD បង្កើន និងពង្រឹងអធិការកិច្ចការងារ ឬការចុះត្រួតពិនិត្យពលករកម្ពុជា ដែលធ្វើការនៅតាមកសិដ្ឋាន ឬសហគ្រាសរោងចក្រ
– សំណើដល់អង្គភាព HRD បន្ដផ្ដល់ការណែនាំ ឬអប់រំ ដល់ថៅកែ ឬមេកា ឲ្យមានប្រសិទ្ធភាពអំពីច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងពលករបរទេស
– សំណើដល់អង្គភាព HRD បន្ដលើកទឹកចិត្តថៅកែឲ្យគោរពច្បាប់ការងារ និងសិទ្ធិពលករខ្មែរ
– ពង្រឹងកិច្ចសហការជាមួយ ស្ថានឯកអគ្គរាជទូតឲ្យកាន់តែល្អប្រសើរ
• ជួយសហការបង្កលក្ខណៈ រៀបចំកម្មវិធីជួបសំណេះសំណាលជាមួយពលករនៅតាមសហគ្រាស ឬកសិដ្ឋាន
• បន្ដផ្ដល់ការអប់រំដល់ពលករ ។
ជាមួយគ្នានេះឯ.ឧ ឯកអគ្គរាជទូត ក៏បានទទួលសំណើពីថ្នាក់ដឹកនាំអង្គភាព HRD ក្នុងការជួយផ្សព្វផ្សាយ និងណែនាំដល់ពលករខ្មែរ ឲ្យគោរពច្បាប់ការងារ និងជាពិសេសច្បាប់ចរាចរណ៍របស់កូរ៉េ៕

15110278_1346599795382136_1130950589894992759_o

15138461_1346599855382130_2861519677180719625_o

15194569_1346599785382137_3722734702169912626_o

15168662_1346599868715462_5314119739842963755_o

15137429_1346599938715455_4601588440342979050_o

15123066_1346599925382123_9143799367508535983_o