ព្រឹកថៃ្ងអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ គួច វែងស្រ៊ុន លោកជំទាវ វ៉ាន់ ចាន់ថូ ឯកឧត្តម ឈា ប៊ុន រិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងមន្រ្តីក្រុមការងារ បានអមដំណើរជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត បានចុះត្រួតពិនិត្យ កន្លែងផលិតទឹក និងប្រភពទឹកក្បាលឆាយ។ ក្រុមការងារបានពន្យល់លើផែនទី ពីសក្តានុពលទឹក និងទីតាំង អាងទឹកមានស្រាប់ និងទីតាំងគ្រោងជូន ក្នុងនោះតម្រូវការផ្ទៃអាងដែលរងផលប៉ះពាល់ដោយការកាន់កាប់ របស់ប្រជាពលរដ្ឋ។ សភាស្នើសុំថាគួរកំណត់ព្រំអាងទឹកហើយ ស្នើសុំរុះរើកម្មសិទ្ធ ឫទប់ស្កាត់ការទន្ទ្រានរបស់ប្រជាពលរដ្ឋក្នុងតំបន់អាងទឹកដែលគ្រោងទុក។
ឯកឧត្តម ប៉ុញ សច្ចៈ បានអមដំណើរជាមួយគណៈកម្មការទី៣នៃរដ្ឋសភា បានចុះត្រួតពិនិត្យ កន្លែងផលិតទឹក និងប្រភពទឹកក្បាលឆាយ
