អភិបាល នៃគណៈអភិបាល មណ្ឌលសីមា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការលើកសំណើសុំកាត់ខ្វៀលដីជូនប្រជាពលរដ្ឋ


លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាល មណ្ឌលសីមា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការលើកសំណើសុំកាត់ខ្វៀលដីជូនប្រជាពលរដ្ឋ នៅភូមិចាំយាម ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង និងភូមិទួលគគីរលើ ឃុំទួលគគីរ ចេញពីអនុក្រឹត្យលេខ ៨០ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
ថ្ងៃអង្គារ ៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។