ឯកឧត្តម នូ សាខន បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារគណបក្ស ស្តីពីការងារចាំបាច់មួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី២៣ ខែមេសា នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារគណបក្ស ស្តីពីការងារចាំបាច់មួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក (នៅសាលប្រជុំមន្ទីរបក្សខេត្ត)។ សមាសភាពអញ្ជើញចូលរួមមាន គណៈទាំង៤របស់គណបក្សខេត្ត ប្រធាន អនុប្រធានមន្ទីរបក្សខេត្ត, អនុប្រធានប្រចាំការគណបក្សក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ សរុបវត្តមាន ៣៥នាក់ ។