ក្រសួងកិច្ចការនារីបានសហការជាមួយ ក្រុមការងារកម្មវិធី ACCESS បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២០-២០២២


នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារីបានសហការជាមួយ ក្រុមការងារកម្មវិធី ACCESS បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ “ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២០-២០២២” ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី Anne Rouve-Khiev ប្រធានកម្មវិធី ACCESS សិក្ខាសាលានេះមានគោលបំណងឆ្លើយតបនឹងសកម្មភាពទី១ របស់កម្មវិធី ACCESS ពាក់ព័ន្ធការកសាង និងពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងដំណើរការ ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង តាមរយៈ(១)ការសម្របសម្រួលឱ្យមានការផ្សព្វផ្សាយគោលការណែនាំរៀបចំ ឯកសារផែនការយុទ្ធសាស្រ្តថវិកា ប្រចាំឆ្នាំ២០២០-២០២២ ដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ (២)ការលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យមានការឆ្លុះបញ្ជាំង និងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹង ការរៀបចំឯកសារផែនការយុទ្ធសាស្រ្តថវិកា។ (៣)សំដៅបន្តពង្រឹងសមត្ថភាពនិងគុណភាពឯកសារផែនការឯកសារផែនការយុទ្ធសាស្រ្តថវិកា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ដើម្បីក្រសួងកិច្ចការនារីចូលរួមចំណែកក្នុងការពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងថវិកា ដែលជារបៀបវារៈស្នូលនៃកម្មវិធី កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ សិក្ខាសាលាមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រុមការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រុមការងារសកម្មភាពជនពិការ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងកិច្ចការនារី តំណាងមកពី នាយកដ្ឋានថវិកានីតិកម្មនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ UNWOMAN និងDFAT សរុបប្រមាន ៤០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។