សម្តេច ភក្តី សាយ ឈុំ អញ្ជើញសួរសុខទុក្ខ លោកយាយ ផ្លេក ភីរុណ


ព្រឹកថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ លោកយាយ ផ្លេក ភីរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះ លោកយាយមានជន្មាយុ ៩៩ឆ្នាំហើយ និងមានអាការៈជរា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ