នៅល្ងាចថ្ងៃទី ២២ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញពិសាអាហារពេលល្ងាចជាមួយ លោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវជាភរិយា ដើម្បី រឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹងមាំថែមទៀត។ កិច្ចប្រជុំទ្វេភាគីរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងចាប់ផ្តើមនៅព្រឹកថ្ងៃស្អែកនេះហើយ៕
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញពិសាអាហារពេលល្ងាចជាមួយ លោក ថងលុន ស៊ីស៊ូលីត
