ពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត នៃកំពង់ផែស្វយ័តភ្នំពេញ


នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ចុះសំណេះសំណាល ជាមួយកម្មករ និយោជិត នៃកំពង់ផែស្វយ័តភ្នំពេញ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកលទ្ធផលការងារ ដែលសម្រេចបានក្នុងបេសកម្ម១០០ថ្ងៃ និងកម្មវិធីកំណែទម្រង់របស់ក្រសួងដែលបានធ្វើកន្លងមក និងកំពុងបន្តធ្វើ ក្នុងគោលដៅ ដើម្បីធ្វើយ៉ាងណាជំរុញសេវាសាធារណៈ ឲ្យឆាប់រហ័ស មានតម្លាភាព និងខិតជិតប្រជាពលរដ្ឋ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានយន្ត ការប្រឡង និងចេញបណ្ណបើកបរតាមប្រព័ន្ធអនឡាញ និងការជូនដំណឹងឲ្យប្រជាពលរដ្ឋ យកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឲ្យបានទាន់ពេលវេលា។
លើសពីនេះទៅទៀត ក្រសួងបានបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យ និងអនុវត្តវិធានការតាមផ្លូវច្បាប់ ចំពោះយានយន្តដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និង រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
ចំពោះវិស័យសាធារណការ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៍បានបញ្ជាក់ជាថ្មីម្តងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទទួលយកផ្លូវដែលធ្វើជាប់ឡ គឺយកផ្លូវដែលធ្វើរឹងមាំ។
ទន្ទឹមនឹងនេះ ក្រសួងកំពុងសិក្សាលទ្ធភាពក្នុងការប្រើប្រាស់កាណូតសាធារណៈ(Public water bus) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការចំណាយនានា ។
ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើរដល់មន្ត្រី និងបុគ្គលិក ទាំងអស់ឲ្យចេះសាមគ្គីគ្នាជាក្រុមគ្រួសារ ក្រោមដំបូលតែមួយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមបានផ្តាំដល់ កម្មករ និយោជិត នៃកំពង់ផែស្វយ័តភ្នំពេញទាំងអស់ថា មិនត្រូវសួរថាតើកំពង់ផែស្វយ័តភ្នំពេញបានធ្វើអ្វីខ្លះដើម្បីយើងនោះទេ ត្រូវសួរថាតើយើងទាំងអស់គ្នាបានធ្វើអ្វីខ្លះដើម្បីកំពង់ផែ និងប្រទេសជាតិយើង។

15171096_1347678485274267_3389808145242572837_n

15111006_1347678815274234_6829952664531919503_o

15168757_1347678465274269_8032565942185232788_o

15110968_1347678558607593_6338859909285070576_o 15110892_1347678695274246_1585287385511439520_o

15068976_1347678668607582_4029861728438166069_o

15123357_1347678571940925_7337545541882516035_o

15129013_1347678818607567_2795851800762717457_o