ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យការដ្ឋានជួសជុលទំនប់អាងទឹកត្រាក់ទ័រ


នាព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យការដ្ឋានជួសជុលទំនប់អាងទឹកត្រាក់ទ័រ មានទីតាំងស្ថិតនៅក្នុងឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជួសជុលទំនប់អាងទឹកត្រាក់ទ័រនេះ សម្រាប់ប្រើប្រាស់ស្រោចស្រព បន្ថែមលើផ្ទៃដី បង្កបង្កើនផល កសិកម្មផ្នែកខាងក្រោមទំនប់នៅរដូវប្រាំង ៦៤៤ហិកតា និងប្រើប្រាស់ប្រចាំថ្ងៃ រួមនិងការពារ អភិវឌ្ឍន៍ធនធានធម្មជាតិ ដែលមាននៅក្នុងមូលដ្ឋាន ។ បច្ចុប្បន្នសម្រេចបាន ៧០ភាគរយ ក្នុងគម្រោង គឺ:
-ជួសជុលផ្លូវចូលទំនប់អាងទឹកត្រាក់ទ័រ ប្រវែង ២.៧០០ម៉ែត្រ
-ជួសជុលទំនប់អាងទឹកត្រាក់ទ័រ ប្រវែង ១.០០០ម៉ែត្រ
-ស្តារប្រឡាយព្រៃខ្លាប្រវែង ២.២០០ម៉ែត្រ
-សាងសង់សំណង់លូដោះទឹក២ជួរលើផ្លូវចូលទំនប់ ចំនួន ០២កន្លែង
-សាងសង់សំណង់ទ្វារទឹកលើទំនប់(ទ្វារ២) ចំនួន ០២កន្លែង
-សាងសង់សំណង់បង្ហៀរលើទំនប់ប្រវែង២០ម៉ែត្រ ចំនួន ០១កន្លែង
-សាងសង់ សំណង់លូយកទឹកលើទំនប់ ចំនួន ០២កន្លែង
-សាងសង់ បន្ថែមសំណង់ទ្វារទឹកលើទំនប់ក្រចាប(ទ្វារ៤) ចំនួន ០១កន្លែង
-សាងសង់សំណង់លូយកទឹកលើប្រឡាយ ចំនួន ០៣កន្លែង
-សាងសង់សំណង់លូដោះទឹកលើប្រឡាយ ចំនួន ០៣កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយ(ទ្វារ២) ចំនួន ០២កន្លែង