ឆ្នាំ២០១៧ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាថ្នាក់ជាតិសរុប ២០.១៨៤.៤៥៧ លានរៀល


ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៦ –សម្រាប់ឆ្នាំ២០១៧ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងចំណាយ ថវិកាថ្នាក់ជាតិសរុប ២០.១៨៤.៤៥៧លានរៀល ស្មើនឹង ២២,៦៧%នៃ ផ.ស.ស គឺមានកំណើន ១៥,៦% ធៀប នឹងច្បាប់ឆ្នាំ២០១៦។នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលត្រូវបាន ដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាពិភាក្សា និងអនុម័ត នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៦នេះ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានការចូលរួម ពីសមាជិក សមាជិការដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៦៧រូប និងមកពីគណបក្សសង្គ្រោះជាតិ ចំនួន ៣៩រូប។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរាជរដ្ឋាភិបាលបានឡើង ការពារច្បាប់នេះថា សម្រាប់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាថ្នាក់ជាតិសរុប ២០.១៨៤.៤៥៧ លានរៀល ស្មើនឹង ២២,៦៧%នៃ ផ.ស.ស គឺមានកំណើន ១៥,៦%ធៀបនឹងច្បាប់ឆ្នាំ២០១៦។
ក្នុងនោះចំណាយលើបន្ទុកបុគ្គលិក រួមមានបៀវត្សរ៍មូលដ្ឋាន ប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភនិវត្តន៍ជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៦.៨០៤.០៥៩លានរៀល មានសមាមាត្រ ៥២,១៤%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧,៦៤%នៃផ.ស.ស គឺមានកំណើន ២០,៧%ធៀបនឹងច្បាប់ឆ្នាំ២០១៦ ក្នុងនោះបានគ្រោង៖ (១)-ការដំឡើងបៀវត្សមូលដ្ឋាន ក្នុង អត្រា១២,០% ដោយគិតចាប់ពីខែមករា ឆ្នាំ២០១៧ (២)-ការដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឱ្យកូនម្នាក់ចំនួន ១០.០០០រៀល ក្នុងមួយខែ និងប្រពន្ធ ១៥.០០០រៀល ក្នុងមួយខែគិតចាប់ពីខែមករា ឆ្នាំ២០១៧ និង(៣)-ការដំឡើងប្រាក់បំណាច់មុខងារនឹងត្រូវបានអនុវត្តន៍ ចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅតាមកម្រិតនៃប្រាក់បំណាច់មុខងារឆ្នាំ២០១៦។
ចំណាយចរន្តថវិកាថ្នាក់ជាតិឆ្នាំ២០១៧ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយចរន្តឱ្យស្ថិតក្នុងកម្រិត ចំនួន ១៣.០៥០.៦៨៦លានរៀល ត្រូវជា១៤,៦៦%នៃ ផ.ស.ស គឺមានកំណើន ១៧,០%ធៀបនឹងច្បាប់ ឆ្នាំ២០១៦។
ចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ៧.១៣៣.៧៧១លានរៀលមានសមាមាត្រស្មើនឹង ៣៥,៣% នៃចំណាយថវិកាជាតិសរុប ត្រូវជា ៨,០%នៃផ.ស.សគឺមានកំណើន ១៣,១%ធៀបនឹងច្បាប់ ឆ្នាំ២០១៦។ចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ៦.២៤៦. ៦២៧លានរៀលមានសមាមាត្រ ៤៧,៨៦% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧,០២%នៃផ.ស.ស គឺកំណើន ១៣,២%ធៀបនឹងច្បាប់ ឆ្នាំ២០១៦។ចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវបានវិភាជន៍តាមវិស័យ ដោយផ្អែកលើតម្រូវការ និងអទិភាព ចាំបាច់ ដូចជា ១-វិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងចំនួន ១.៩៨៦.៩៤២លានរៀល មានសមាមាត្រស្មើ ១៥,២%នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ២,២៣%នៃផ.ស.ស គឺមានកំណើន ២៤,៤%ធៀបនឹងច្បាប់ ឆ្នាំ២០១៦ ក្នុងនោះ (១)-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានគ្រោងចំនួន ១៨០.៩៤៥លានរៀល មានសមាមាត្រ ស្មើនឹង ១,៤%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ០,២០%នៃផ.ស.សគឺមានកំណើន ៥៧,៦%ធៀបនឹង ច្បាប់ឆ្នាំ២០១៦ (២)-ក្រសួងមុខងារសាធារណៈត្រូវបានគ្រោងចំនួន ៤៥.៧៥៧លានរៀល មានសមាមាត្រ ស្មើនឹង ០,៤%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ០,០៥%នៃផ.ស.ស គឺមានកំណើន ១៩,៣%ធៀបនឹង ច្បាប់ ឆ្នាំ២០១៦ និង(៣)-ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានគ្រោងចំនួន ៤៧៧.១៧៩លានរៀល មានសមាមាត្រ ស្មើនឹង៣,៧%នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា ០,៥៤%នៃផ.ស.ស គឺមានកំណើន ៥៦,៧% ធៀបនឹង ឆ្នាំ២០១៦។ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងចំនួន ៣.៣៣៨.៤០០ លានរៀល មានសមាមាត្រស្មើនឹង ២៥,៦%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៣,៧៥% នៃផសស គឺមានកំណើន ២០,៤%ធៀបនឹងឆ្នាំ២០១៦ក្នុងនោះក្រសួងការពារជាតិ ត្រូវបានគ្រោងចំនួន ១.៨៥៦.២០៥ លានរៀល មានសមាមាត្រស្មើនឹង១៤,២%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា២,០៨%នៃផ.ស.ស គឺមាន កំណើន ១៩,៧%ធៀបនឹងឆ្នាំ២០១៦។ ក្រសួងមហាផ្ទៃ ត្រូវបានគ្រោងចំនួន ១.៣៦៥.៤៤៥ លានរៀល មាន សមាមាត្រស្មើនឹង១០,៥%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា១,៥៣%នៃផ.ស.ស គឺមាន កំណើន ២១,១%ធៀបនឹងឆ្នាំ២០១៦។ ក្រសួងយុត្តិធម៌ បានគ្រោងចំនួន ១១៦.៧៥០លានរៀល មាន សមាមាត្រ ស្មើនឹង០,៩%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា០,១៣%នៃផ.ស.ស គឺមានកំណើន ២៣,៩% ធៀបនឹង ឆ្នាំ២០១៦។វិស័យសង្គមកិច្ចត្រូវបានគ្រោងចំនួន ៤.៨៣៦.៤៩៨លានរៀលមានសមាមាត្រស្មើ នឹង៣៧,១% នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា ៥,៤៣%នៃផ.ស.ស គឺមានកំណើន ១២,៧%ធៀបនឹង ឆ្នាំ២០១៦ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានគ្រោងចំនួន២.៣៨៣.៦៧៣លានរៀល មាន សមាមាត្រ ស្មើនឹង១៨,៣%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ២៦,៨%នៃផ.ស.សគឺមានកំណើន ១៧,៤% ធៀបនឹង ឆ្នាំ២០១៦។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានគ្រោងចំនួន ១៨៩.៧៥៩លានរៀល មាន សមាមាត្រស្មើនឹង១,៥%នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា ០,២១%នៃផ.ស.ស គឺមានកំណើន ១០,៨% ធៀបនឹងឆ្នាំ២០១៦។ ក្រសួងសុខាភិបាលត្រូវបានគ្រោងចំនួន ១.២០១.៨៥៥លានរៀល មាន សមាមាត្រ ស្មើនឹង ៩,២%នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា១,៣៥%នៃផ.ស.ស គឺមានកំណើន ៨,២%ធៀបនឹង ឆ្នាំ២០១៦និងក្រសួងបរិស្ថានត្រូវបានគ្រោងចំនួន ៦១.៩០៨លានរៀល មានសមាមាត្រ ស្មើនឹង០,៥% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា០,០៧%នៃផ.ស.ស គឺមានកំណើន ៣០,៨%ធៀបនឹង ឆ្នាំ២០១៦។
វិស័យសេដ្ឋកិច្ចត្រូវបានគ្រោងចំនួន ១.៣០៦.៣៦៧លានរៀល មានសមាមាត្រស្មើនឹង១០,០% នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា១,៤៧%នៃផ.ស.ស គឺមានកំណើន ១៣,១%ធៀបនឹងច្បាប់ឆ្នាំ២០១៦ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានគ្រោងចំនួន ២២០.១៨៧លានរៀល មានសមាមាត្រស្មើ នឹង១,៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា០,២៥%នៃផ.ស.ស គឺមានកំណើន ១៧,១%ធៀបនឹង ច្បាប់ឆ្នាំ២០១៦។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ផងដែរថា ទោះបីក្រសួងសំខាន់ៗនៅក្នុងវិស័យ សេដ្ឋកិច្ចនេះ មិនបានទទួលនូវកំណើនចំណាយចរន្តថវិកាថ្នាក់ជាតិច្រើន និងនៅមានទំហំតូចក្តី តែក្រសួង សំខាន់ៗទាំងនេះ ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផង គឺជាស្ថាប័នដែលស្រូបយកចំណាយ វិនិយោគផ្ទាល់ដោយហិរញ្ញប្បទានក្នុងប្រទេសរហូតទៅដល់ជាង ៧០% សម្រាប់កសាងហេដ្ឋារចនា សម្ព័ន្ធ រូបវន្ត ដូចជាផ្លូវ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ។
ចំពោះចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ៧.១៣៣.៧៧១លានរៀល មានសមាមាត្រស្មើនឹង ៣៥,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិសរុប ត្រូវជា ៨,០%នៃផ.ស.ស គឺមានកំណើន ១៣,១%ធៀបនឹង ច្បាប់ឆ្នាំ២០១៦ដោយក្នុងនោះ គម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេសនៅថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ២.១៨៣.៧០០លានរៀល ត្រូវជា ២,៤៥%នៃផ.ស.ស គឺមានកំណើន ១៣,៤%ធៀប នឹងច្បាប់ឆ្នាំ២០១៦និងគម្រោងវិនិយោគសាធារណៈក្រៅប្រទេស ត្រូវបានគ្រោងចំនួន ៤.២៨៤.៥៥៧ លាន រៀល ត្រូវជា ៤,៨១%នៃផសស គឺមានកំណើន ១០,៧%ធៀបនឹងច្បាប់ឆ្នាំ២០១៦ ហើយចំណាយនេះមាន គោលដៅផ្តោតទៅលើការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ដូចដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍២០១៤-២០១៨ និងកម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល២០១៧-២០១៩។
ចំពោះគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ(រាជធានី ខេត្ត ក្រុង ស្រុក ត្រូវបានគ្រោង ចំនួន ៩៦៧.៥២៨លានរៀល មានសមាមាត្រស្មើនឹង៥,៩%នៃចំណូលចរន្តថវិការដ្ឋ ត្រូវជា ១,០៩%នៃផសស គឺមានកំណើន១៧,៨%ធៀបនឹងច្បាប់ឆ្នាំ២០១៦៕