កិច្ចប្រជុំពិនិត្យលើលទ្ធផលសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅ ការងារ ឆ្នាំសិក្សា ២០១៨-២០១៩


រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យលើលទ្ធផលសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០១៨-២០១៩ ប្រារព្ធឡើងក្នុងគោលបំណងពិនិត្យឡើងវិញ វាយតម្លៃ​លើ​របាយការណ៍សន្និបាត អំពីវឌ្ឍនភាព​នៃ​ការ​អនុវត្ត​សកម្មភាព​គោលនយោបាយ យុទ្ធសាស្ដ្រ កម្មវិធី/អនុវិធី​របស់​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ​ក្នុង​ឆ្នាំសិក្សា​កន្លង​មក​ធៀប​ទៅ​នឹង​ចំណុច​ដៅ​ប្រចាំ​ឆ្នាំ ដែល​បាន​កំណត់​ក្នុង​ផែការ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ​ និង​ផែនការប្រត្តិបត្តិប្រចាំឆ្នាំ។

កិច្ចប្រជុំ​នេះ​ត្រូវ​បានដឹកនាំ​ដោយ​ផ្ទាល់​ដោយ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ចន្ទ ១០​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦២ នៅ​ទីស្ដីការក្រសួងអប់រំ​ យុវជន និង​កីឡា៕