អាជ្ញាធរជាតិអប្សរាផ្តល់ទឹកបន្ថែមដល់រដ្ឋាករទឹកស្វយ័តស្រុកពួក


ដោយសារការកើនឡើងនៃកម្តៅអាកាសធាតុ បណ្តាលឲ្យអាងស្តុកទឹកឆាប់រីងស្ងួត ធ្វើឱ្យការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តស្រុកពួកមានការខ្វះខាត។ ដើម្បីបំពេញតម្រូវការផលិតទឹកស្អាតឲ្យបានគ្រប់គ្រាន់ រដ្ឋាករទឹកស្វយ័តស្រុកពួក បានស្នើអាជ្ញាធរជាតិអប្សរាផ្តល់ទឹកបន្ថែមទៀតពីបារាយណ៍ខាងលិច។

ឆ្លើយតបនឹងសំណើរនេះ អាជ្ញាធរជាតិអប្សរា បានផ្តល់ទឹកបន្ថែមចំនួនពីរលើកដល់រដ្ឋាករទឹកស្វយ័តស្រុកពួក ក្នុងខែមេសា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលដល់តម្រូវការរបស់ប្រជាជនប្រើប្រាស់បានគ្រប់គ្រាន់នៅរដូវរាំងស្ងួត៕