ឯកឧត្តម ឆាយ វណ្ណា អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកញ្ចប់អារហារស្រាយបួស សំរាប់ខែបួស ( RAMADAN )


នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកញ្ចប់អារហារស្រាយបួស សំរាប់ខែបួស ( RAMADAN )ដើម្បីចែកជូនជនពិការ ជនចាស់ជរានិងគ្រួសារក្រីក្រនៅភូមិ ឈើទាលតូច និងភូមិប្រាំដំលឹងឃុំ ពាមជីលាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។