អាជ្ញាធរខេត្តរតនគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ក្រោមប្រធានបទ កិច្ចគាំពារសង្គមដើម្បីផលិតភាព


ឯកឧត្តម ថង សាវុន នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព»ពិធីនេះក៏មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ តំណាងក្រុមហ៊ុន សហគ្រាសនានា អង្គការដៃគូ កម្មករនិយោជិត ប្រមាណជាង៣០០នាក់។ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុន ហ័ងអាញអណ្តូងមាសស្ថិតនៅស្រុកកូនមុំ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរ
ជាតិ ១ ឧសភា ២០១៩ គឺដើម្បីវាយតម្លៃអំពីវឌ្ឍនភាពក្នុងភាពជាដៃគូររបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយអង្គការអន្តរជាតិខាងការងារ និងក្នុងឋានៈជាប្រទេសសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលជាទីភ្នាក់ងារត្រីភាគីឯកទេស ផ្នែកពិភពការងាររបស់អង្គការសហប្រជាជាតិ ដែលត្រូវបង្កើតឡើងនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានា ក្នុងគោលបំណងបង្កើតយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្រ្តី និងបុរស។

ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈ ឆ្លើយ
តបទៅនឹងតម្រូវការទីផ្សារការងារ និងការបង្កើតមុខរបរថ្មី ។ បន្ថែមលើសនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ
បាយនិងផែនការយុទ្ធសាស្រ្តជាច្រើនដើម្បីបង្កើល្បឿន នៃ
ការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ។

លោក ឌុច ចាន់តូ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាវិជ្ជា
ជីវៈខេតរតនគិរី បានឱ្យដឹងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តចតុ
កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល មន្ទីរ បានបន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈរយៈពេល៥ឆ្នាំ២០១៩-២០២៣រួម មាន៖

ទី១. ជំរុញការបង្កើតឱកាសការងារធានាលក្ខខណ្ឌការងារល្អប្រសើរ និងពង្រឹងការងារបេឡាជាតិរបបសន្តិសុខសង្គម។

ទី២. អភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងផ្តល់សេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។

ទី៣. ពង្រឹងអភិបាលកិច្ចល្អ និងពង្រីកសមធម៌យ៉េនឌ័រ។ លោក បន្ថែមទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ មន្ទីរបានចុះអធិការកិច្ចការងារសមញ្ញចំនួន៥៩លើក ចុះធ្វើអធិការច្ចពិសេសចំនួន៦០លើកដាក់កំហិតចំនួន៦០សហគ្រាស,បានចេញលិខិតផាកពិន័យចំនួន៧សហគ្រាសក្នុងខេត្ត មានក្រុមហ៊ុនគ្រឹះស្ថាន សហគ្រាស អង្គការជាតិនិងអន្តរជាតិសរុបចំនួន២៧៦ ដែលមានកម្មករនិយោជិតសរុបចំនួន ៩,៧៧៧នាក់ស្រី២,៩៨៣នាក់ ក្នុងនោះមានក្រុមហ៊ុនវិនិយោគ៣៦ក្រុមហ៊ុន បានចុះបញ្ជីការចំនួន២៨ក្រុមហ៊ុននិងទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥០ដុល្លារ ទៅ៣៥០ដុល្លារក្នុង១ខែ។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចែកអំ
ណោយអនុស្សាវរីយ៍ដល់បងប្អូនកម្មករកម្មការនី ដែលបានចូលរួមជាង៣០០នាក់ផងដែរ។ តមកនៅព្រឹកថ្ងៃដ៏ដែលនេះឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តនិងអ្នកអមដំណើរទាំងអស់បានអញ្ជើញពិនិត្យ សង្វាក់ផលិតកម្មវិចខ្ចប់ចេកអំបូងរបស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាសសម្រាប់នាំចេញ។សូមបញ្ជាក់ថា ក្រុមហ៊ុន ដីសប្បទានសេដ្ឋកិច្ចហ័ងអាញបានវិយោគដាំដំណាំកសិកម្មជាច្រើនប្រភេទមានដូចជា ចេកអំបូង ស្រកានាគ ក្រូចថ្លុង ម្ទេស លើផ្ទៃជាច្រើពាន់ហិកតា។ បច្ចុប្បន្ន ការនាំចេញចេកអំបូងក្នុង១ខែ៨ពាន់តោន។ក្រុមហ៊ុននេះមានកម្មករកម្មការនីជាង២ពាន់នាក់កំពុងបម្រើការងារ៕