ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញសម្ពោធសមិទ្ធផលនៅក្នុងវត្តត្រពាំងឈូក


នៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញសម្ពោធសមិទ្ធផលនៅក្នុងវត្តត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ហើយសមិទ្ធផលទាំងនេះកើតឡើងដោយសុខសន្តិភាពពេញផ្ទៃប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានរួមចំណែកជាថវិកាក្នុងការកសាងសមិទ្ធផលទាំងនេះ។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបំពាក់មេដាយ ដល់សប្បុរសជននានាផងដែរ។