នាថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបប្រជុំពិភាក្សា ស្វែងយល់ពីវឌ្ឍនភាពការងារ សមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងក្របខណ្ឌរបស់រដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូ គណ:កម្មការទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
រដ្ឋបាលខេត្តពោធិ៍សាត់ បានទទួលជួបប្រជុំពិភាក្សា ស្វែងយល់ពីវឌ្ឍនភាពការងារ សមិទ្ធផល និងបញ្ហាប្រឈមនានា
