ការប្រឡងប្រជែងថ្លែងសុន្ទរកថាជាភាសាជប៉ុនលើកទី១១សម្រាប់សិស្សវិទ្យាល័យ


ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តដល់សិស្សវិទ្យាល័យដែលសិក្សាភាសាជប៉ុន ព្រមទាំងដើម្បីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានាពេលអនាគត ការប្រឡងប្រជែងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយលើកនេះជាការប្រកួតលើកទី១១។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំច ឯកស័ក ព.ស.២៥៦២។
សូមជម្រាបថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល ALC Communications។ ឆ្នាំ២០១៩នេះ បេក្ខជន១០នាក់ ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប៣០នាក់ ដោយក្នុងនោះក៏មានការចូលរួមពីសំណាក់ លោក ស៊ូហ្សឹគី ហ៊ីរ៉ូណូរី ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលរួមទស្សនាការប្រឡងនេះផងដែរ៕