នាព្រឹកថៃ្ងអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យការបង្វែរទឹកពីស្ទឹងពោធិ៍សាត់ តាមប្រឡាយមេដំណាក់អំពិល និងស្ទឹងបឹងខ្នា ដើម្បីផ្គត់ផ្គង់អោយការប្រើប្រាស់ទឹកដល់ប្រជាពលរដ្ឋ ចំនួន ០៦ភូមិ ក្នុងឃុំអូតាប៉ោង ស្រុកបាកាន និងបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់ នៃប្រពន្ធ័ធារាសាស្ត្រ ដំណាក់ឈើក្រំ។
ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យការបង្វែរទឹកពីស្ទឹងពោធិ៍សាត់
