កិច្ចប្រជុំពិភាក្សាក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់​ ជាមួយប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


នៅវិមានសន្តិភាព​ ថ្ងៃទី០៧​ ខែឧសភា​ ឆ្នាំ២០១៩​ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់​ ដេីម្បីធ្វេីបទបង្ហាញ និងពិភាក្សា អំពីសមិទ្ធផលការងារពាក់ព័ន្ធនឹងការស្វែងរកការងារ​ ការគ្រប់គ្រង​ និងការពារពលករទេសន្តរប្រវេសន៍​ ព្រមទាំងប្រសិទ្ធិភាពនៃការទប់ស្កាត់ការរំលោភសិទ្ធិការងារ និងការជួញដូរកម្លាំងពលកម្ម និងបរិបទផ្សេងៗក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕