លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការស្នើសូមកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋចេញពីដែនជម្រកសត្វព្រៃតាតៃ


ថ្ងៃព្រហស្បតិ៍ ៦ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការស្នើសូមកាត់ឆ្វៀលដី របស់ប្រជាពលរដ្ឋចេញពីដែនជម្រកសត្វព្រៃតាតៃ។

លោកជំទាវអភិបាលខេត្ត សូមអោយរដ្ឋបាលក្រុង និងរដ្ឋបាលស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកថ្មបាំង ស្រុកបូទុមសាគរ ព្រមទាំងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យលទ្ធភាព ក្នុងការស្នើសូមកាត់ឆ្វៀលដីចេញពីអនុក្រឹត ពីដែនជម្រកសត្វព្រៃតាតៃ ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់អោយបានស្របច្បាប់៕