លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្តកោះកុង


ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦២
ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្តកោះកុង ស្តីអំពីការត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់អំពីលទ្ធផលការងារសំខាន់ៗ ដែលបានអនុវត្តកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ដោយមានការចូលរួម និងសហការយ៉ាងល្អ របស់មន្ត្រីរាជការសាលាខេត្ត ជាមួយមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធជុំវិញខេត្ត។ លោកជំទាវសូមអោយ ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត លើកយកបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីអោយថ្នាក់ដឹកនាំ ធ្វើការពិនិត្យលទ្ធភាព ផ្តល់ដំណោះស្រាយ និងអនុសាសន៍ អោយការងារអនុវត្តកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ជាមួយនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការទាំងអស់ ដែលបំពេញការងារ នៅសាលាខេត្តកោះកុង៕