ពិធីបើកយុទ្ធនាការឃោសនាជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ជ្រើសរើសក្រុមប្រឹក្សាក្រុង ជ្រើសរើសក្រុមប្រឹក្សាស្រុក អាណត្តិទី៣


ពិធីបើកយុទ្ធនាការឃោសនាជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ជ្រើសរើសក្រុមប្រឹក្សាក្រុង ជ្រើសរើសក្រុមប្រឹក្សាស្រុក អាណត្តិទី៣ មណ្ឌល ខេត្តពោធិ៍សាត់ នៅក្រុងពោធិ៍សាត់។
ព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត បានរៀបចំពិធីបើកយុទ្ធនាការឃោសនាជាមួយអង្គបោះឆ្នោត អាណត្តិទី៣ មណ្ឌលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ ចូលរួមជាកិត្តិយសក្នុងឱកាសនោះផងដែរពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្ស និង ជាប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម ក្នុងសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិក សមាជិកា គណបក្សខេត្ត លោក លោកស្រី ជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង ៧ ក្នុងក្រុងពោធិ៍សាត់ សមាជិកសមាជិកាសក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងក្រុងដែលជាអង្គបោះឆ្នោត។
[ ] ក្នុងពិធីនោះឯកឧត្តមបានមានប្រសាសន៍ ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន និងថែរក្សាសុខភាពឱ្យបានល្អ ហើយត្រូវទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឱ្យបានចំ ឲ្យបានល្អ ជូនគណបក្ស ដើម្បីដឹកនាំប្រទេសជាតិ កម្មវិធីនេះបានចប់សព្វគ្រប់នៅវេលាម៉ោង ៩.២០ នាទីនាថ្ងៃដដែល។