អភិបាលខណ្ឌដង្កោ ចុះពិនិត្យគម្រោងធ្វើផ្លូវបេតុង នៅសង្កាត់ជើងឯក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ


ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ រួមជាមួយឯកឧត្តមអភិបាលរង មន្ត្រីរាជការ ចៅសង្កាត់ មេភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ភូមិជើងឯក និងភូមិបុរីកម្មករ សង្កាត់ជើងឯក។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខណ្ឌ ក៏បានស្វែងយល់ពីសំណើ សំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយឲ្យបានទាន់ពេលវេលា ហើយលើសពីនេះលោកក៏បានបន្ដចុះពិនិត្យ គម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៣០០ម៉ែត្រ ក្នុងភូមិជើងឯកផងដែរ។

ឯកឧត្តម នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរ និងយកចិត្តទុកដាក់ចំពោះការលំបាក និងបញ្ហានានារបស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន៕