រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាបបានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយប្រតិភូក្រុងស៊ូវ៉ុន ដែលដឹកនាំដោយ ឯកឧត្តម យ៉ម ថេយ៉ុង អភិបាលក្រុងស៊ូវ៉ុន។ ឯកឧត្តម សូមសម្ដែងនូវមនោសញ្ចេតនារីករាយក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម អភិបាលក្រុងស៊ូវ៉ុន ឯកឧត្តម ប្រធានក្រុមប្រឹក្សាក្រុង និងឯកឧត្តមសមាជិកសភាកូរ៉េ ព្រមទាំងប្រតិភូទាំងអស់ ដែលចំណាយពេលដ៏មានតម្លៃអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា នៅខេត្តសៀមរាបដ៏បវរនាពេលនេះ និងថ្លែងអំណរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រ និងជួយឧត្តបត្ថមដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប នាពេលកន្លងមកតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ(KOICA) ។នាពេលរាត្រី ឯកឧត្តម ក៏បានរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈ ប្រតិភូក្រុងស៊ូវ៉ុន នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាបផងដែរ។