អណ្តូងទឹកចំនួន១៦ ផ្តល់ជួនអ្នកភូមិអារ៉ែង


អណ្ដូងទឹកចំនួន១៦ ដែលជាអំណោយរបស់មាតាបិតាសម្ដេចតេជោសែន បានប្រគល់អោយពលរដ្ឋក្នុងឃុំដាច់ ស្រយាលចំនួន៣ក្នុងតំបន់អារ៉ែងខេត្តកោះកុង ។ អណ្តូងទឹកទាំង១៦នោះ បានប្រគល់អោយប្រជាពលរដ្ឋនៅ ឃុំប្រឡាយ… ឃុំជំនាប់ និងឃុំថ្មដូនពៅ ដែលស្ថិតនៅស្រុកថ្មបាំងខេត្តកោះកុង ។
តំបន់អារ៉ែង ត្រូវគេមើលឃើញថា ជាតំបន់ដាច់ស្រយាល ដែលមានចំងាយជិត ១០០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤៨ ហើយផ្លូវធ្វើដំណើរពិបាក ខ្វះ ប្រពន្ធ័អគ្គិសនី ប្រពន្ធ័ទូរសព្ទ័ និងប្រពន្ធ័ផ្សព្វផ្សាយនានា ផងដែរ។
នៅថ្ងៃ២៩វិច្ឆិកានេះ លោកហ៊ុន ម៉ាណែត និង ភរិយា បានចុះទៅតំបន់អារ៉ែង ដើម្បីប្រគល់អណ្តូងទឹកស្អាតចំនួន១៦អណ្តូងដែលជាអំណោយ មនុស្សធម៌របស់ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ប៊ុន ស៊ាងលី ដែលជាឪពុកម្តាយបង្កើត សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា សិកា ឌីប៉ុក បានទទួលអនិច្ចកម្មទៅហើយ ប៉ុន្តែមរតករបស់លោកទាំងទ្វេសម្រាប់ជួយដល់ពលរដ្ឋជំនាន់ក្រោយ នៅតែបន្សល់ទុកនៅឡើយ និងបានយកទៅចែកជួនតំបន់ក្រីក្រ និងការកសាងវត្តអារ៉ាមជាដើម។
សូមជម្រាបថាសព្វថ្ងៃនេះ មូលនីធិអណ្តូងទឹកស្អាតបានធ្វើជួនប្រជាពលរដ្ឋបានជាង ៤០០ អណ្តូងហើយ រួមទាំង អណ្តូងដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានជាង ៣០០អណ្តូងផងដែរ។ ក្រៅពីប្រគល់អណ្តូងទឹកចំនួន ១៦អណ្តូងនោះ ភរិយាលោកហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោចុះមកជួយ ពិនិត្យនិងព្យាបាលសុខភាពទូទៅជួន ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទីនោះផងដែរ រួមទាំងការផ្តល់ថ្នាំសង្គូវព្យាបាលមួយចំនួនទៀតផង ។
well-aids-30-11-16-2-copy
well-aids-30-11-16-3-copy
well-aids-30-11-16-4-copy