ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ត្រូវបានប្រារព្វពិធីក្រុងពាលីសាងសង់


រសៀលថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅអតីតអគ្គនាយកដ្ឋានដឹក ជញ្ជូន ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា)ដោយមានការ ចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងផងដែរ។

ការរៀបចំពិធីក្រុងពាលីសាងសង់អគារថ្មីនេះ គឺដើម្បីបូជាផ្កាភ្ញី និងគ្រឿងសក្ការៈ សុំម្ចាស់ទឹកម្ចាស់ដីឲ្យ ប្រសិទ្ធិពរជ័យ អភិបាលរក្សាការពារ មន្ត្រីរាជការក្រសួងគ្រប់លំដាប់ថ្នាក់ឲ្យបានសុខចម្រើន និងជោគជ័យ គ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ជូន ដើម្បីបម្រើដល់សាធារណជន ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន។