ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នារសៀលថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាចំនួន ១០,៧០០,០០០រៀល ដើម្បីរៀបចំអាហារសាមគ្គឺជូនសមាជិក សមាជិកានៃអង្គបោះឆ្នោត ។