ព្រឹកថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក រួមដំណេីរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញចូលរួមពិធីសម្ពោធអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ នៅសាលារៀនខ្មែរ ចិន អង់គ្លេស មីងចុង ស្រុកអូររាំងឪ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក មន្ត្រីរាជការសាលាស្រុក និងជុំវិញស្រុកផងដែរ។
ឯកឧត្ដម អ៊ាង សុផល្លែត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជេីញចូលរួមពិធីសម្ពោធអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ នៅសាលារៀនខ្មែរ ចិន អង់គ្លេស មីងចុង ស្រុកអូររាំងឪ
