ការចុះត្រួតពិនិត្យដំណើរការគម្រោង នៃការអនុវត្តកម្មវិធី Sister of Code


រាជធានីភ្នំពេញ ៖ កម្មវិធី ​“Sist​er of Code” គឺ​ជា​កម្មវិធី​លើក​ទឹកចិត្ត​សិស្ស​នារី​នៅ​កម្ពុជា ឲ្យ​ព្យាយាម​សរសេរ​កូដ​កម្មវិធី និង​អភិវឌ្ឍ​​ទំនុក​ចិត្ត​ ក៏​ដូច​ជា​ផ្ដល់​ឱកាស​ជោគជ័យ​ផ្នែក​ឌីជីថល​នា​ពេល​អនាគត​ តាមរយៈ​ការ​ចូលរួម​កម្មវិធី​​ក្លឹប​សរសេរ​កូដ “Sister of Code” ដែល​ជា​កម្មវិធី​សម្រាប់​​ស្ត្រី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា តាម​រយៈ​ការ​លើក​កម្ពស់​ការ​រៀន និង​ការ​បង្រៀន​ស្ដីពី​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ​(STEM)។ កម្មវិធី​នេះ​នឹង​បង្រៀន​សិស្ស​នារី ​ដែល​មាន​អាយុ​ចន្លោះ​ពី​១០​ឆ្នាំ​ទៅ​១៨ឆ្នាំ នៅ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​ ៦​ខែ ដែល​ត្រូវសិក្សា ១ ថ្ងៃ ក្នុង​ ១ ​សប្ដា​ហ៍ ដោយ​រៀ​ន​ម្ដងៗ​ប្រើ​ពេល​ ២​ ម៉ោង​កន្លះ។

នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីជំនាញ បានចុះត្រួតពិនិត្យការបង្រៀនសរសេរ code ដែលក្លឹប​សរសេរ​កូដនេះនៅវិទ្យាល័យព្រះស៊ីសុវត្ថិ៕