ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារព្រំដែននគរបាលជាតិ


នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារព្រំដែននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិច្រើនរូបទៀតដែលជាប់ពាក់ព័ន្ធ។ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារព្រំដែននគរបាលជាតិនេះផងដែរ​ ។