នាយឧត្តមសេនីយ៍​ គន់​ គីម បានបើកធ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផលការងារ​ប្រចាំ​ខែ​ឧសភា​ និងដាក់ចេញទិសដៅសកម្មភាពខែមិថុនា


នាយឧត្តមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និងជាប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយមូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ​ បានប្រារព្ធ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផលការងារ​ប្រចាំ​ខែ​ឧសភា​ និងដាក់ចេញទិសដៅសកម្មភាពខែមិថុនា​។ ឯកឧត្តម​ ប្រធានក្រុមការងារ​ថ្នាក់ជាតិ​ បានកោតសសេីរយ៉ាងខ្លាំងពីស្មារតីទទួលខុសត្រូវ​និងចេះសហការគ្នា​រវាងក្រុមការងារ​ ជាមួយអាជ្ញាធរដែនដី​និងសាខាកាកបាទក្រហមខេត្តដែលបានជួយប្រជាជនរងគ្រោះ​ និងជួបការលំបាកបានទាន់ពេលវេលា​ និងសុំអោយ​ក្រុមការងារ​ និង​ ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​បន្តរខិតខំចុះទៅមូលដ្ឋានបំពេញការងារអោយបានទ្វេរដង​ជូន​ប្រជាពលរដ្ឋ​ ក្នុុងនោះត្រូវដោះស្រាយបន្ទាន់អ្វីដែល​យើងបានសន្យាចំពោះគាត់អោយបានទាន់ពេលវេលា​ គ្រប់​ថ្នាក់​ គ្រប់​គ្នា​ត្រូវ​ចេះ​កែប្រែ​រាល់កំហុសឆ្គង​ និងភាពអសកម្មរបស់ខ្លួនជៀសវាងកុំអោយប្រជាពលរដ្ឋថ្នាំងថ្នាក់។