នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងដាក់ចេញទិសដៅសកម្មភាពខែមិថុនា។ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិ បានកោតសសេីរយ៉ាងខ្លាំងពីស្មារតីទទួលខុសត្រូវនិងចេះសហការគ្នារវាងក្រុមការងារ ជាមួយអាជ្ញាធរដែនដីនិងសាខាកាកបាទក្រហមខេត្តដែលបានជួយប្រជាជនរងគ្រោះ និងជួបការលំបាកបានទាន់ពេលវេលា និងសុំអោយក្រុមការងារ និង ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ត្រូវបន្តរខិតខំចុះទៅមូលដ្ឋានបំពេញការងារអោយបានទ្វេរដងជូនប្រជាពលរដ្ឋ ក្នុុងនោះត្រូវដោះស្រាយបន្ទាន់អ្វីដែលយើងបានសន្យាចំពោះគាត់អោយបានទាន់ពេលវេលា គ្រប់ថ្នាក់ គ្រប់គ្នាត្រូវចេះកែប្រែរាល់កំហុសឆ្គង និងភាពអសកម្មរបស់ខ្លួនជៀសវាងកុំអោយប្រជាពលរដ្ឋថ្នាំងថ្នាក់។