សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យថ្នាក់ដឹកនាំការពារជាតិ ចុះពិនិត្យផ្ទាល់នូវការអនុវត្តការងារ របស់កងទ័ពក្រោមបង្គាប់


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានជំរុញឱ្យថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ចុះពិនិត្យផ្ទាល់នូវការអនុវត្តការងារ របស់កងទ័ពក្រោមបង្គាប់ តាមលទ្ធភាព ដែលខ្លួនអាចធ្វើទៅបាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា៖ «យើងនឹងមិនអាចដឹងអ្វីបានពិតប្រាកដនោះទេ ប្រសិនបើយើងពុំទៅមើលដល់ទីកន្លែង។ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងព្យាយាមចុះពិនិត្យរាល់ការអនុវត្តការងាររបស់កងទ័ពក្រោមបង្គាប់ ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន»