ការ​ចុះ​ពិនិត្យ​ដំណើរ​ការ​រៀន និង​បង្រៀន និង​សំណេះសំណាល​ជា​មួយ​បុគ្គលិក​អប់រំ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល


កំពង់​ធំ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ១១រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​ចុះ​ពិនិត្យ​ដំណើរ​ការ​រៀន និង​បង្រៀន សំណេះសំណាល ​ជា​មួយ​បុគ្គលិក​អប់រំ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល ។

ក្នុង​ដំណើរ​ការ​ចុះ​ពិនិត្យ​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ផុ្តល់​អនុសាសន៍​ល្អៗ​ជា​ច្រើន​ដល់​បុគ្គលិក​អប់រំ​ដែល​បាន​ចូលរួម និង​បាន​ប្រគល់​ប័ណ្ណសរសើរ​ជូន​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ដែល​មាន​ស្នាដៃ ជា​ការ​លើក​ទឹក​ចិត្ត និង​ជំរុញ​បន្ថែម​ ដើម្បី​រួម​គ្នា​សម្រេច​ការងារ​វិស័យ​អប់រំ កាន់តែ​រីក​ចម្រើន។ ឯកឧត្ដម​បាន​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ថ្នាក់​រៀន បន្ទប់​ពិសោធន៍ បណ្ណាល័យ រោង​ជាង និង​ថ្នាក់​រៀន​បច្ចេកទេស​មូលដ្ឋាន​ផង​ដែរ៕